ព័ត៌មានជាតិ

ប្រតិភូយោធាភូមិភាគទី៧វៀតណាម អញ្ជើញសួរសុខទុក្ខ និងពិភាក្សាការងារអដ្ឋិធាតុតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ: ដើម្បីពង្រឹងនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីរឹតបន្តឹងសន្តិសុខជាតិ ឲ្យមានស្ថេរភាពជាមួយគ្នារវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម និងដើម្បីរួមសហការ ការងារជីករុករកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដែលត្រូវបានធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦។

លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ការុករកអដ្ឋិធាតុ ចាប់តាំងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០១៦ បានចំនួន១៥ដំណាក់កាល អដ្ឋិធាតុបានចំនួន១០៣២អដ្ឋិធាតុ ដោយកម្លាំងK៧០ជីកបាន២៦២ អដិ្ឋធាតុ និងកម្លាំងK72 ជីកបាន៧៧០អដ្ឋិធាតុ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការឧបត្ថម្ភពីភាគីវៀតណាម ទី១ អាគារផ្នែកសឹករងកំពង់ធំ ទំហំ៦ម៉ែត្រគុណ១៤ម៉ែត្រ ទី២ អាគារធ្វើការរបស់ អង្គភាពវរសេនាតូចលេខ១ទំហំ ៧ម៉ែត្រគុណ២៥ម៉ែត្រ ទី៣អាគារធ្វើការមេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំទំហំ ៧ម៉ែត្រគុណ២៤ម៉ែត្រ ទី៤ ជួសជុលដំបូលអាគាសាលប្រជុំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៧ សន្យា និងធ្វើផ្លូវចាក់កៅស៊ូមួយខ្សែ ដែលមានប្រវែង២២៧ទទឹង៧ម៉ែត្រ នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនោះក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះមករក្សាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន១៧៥នាក់ លោក សោម ស៊ុន បានប្តេជ្ញារឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ពទាំង២ និងសហការជីករុករកអដ្ឋិធាតុឲ្យបានល្អប្រសើរ ជាចុងក្រោយសំណូមពរ សុំរថយន្តមួយគ្រឿង ១បាំងកន្លះពីយោធភូមិភាគទី៧ កងទ័ពវៀតណាម។

លោក ង្វៀន មិញហ័ង មេបញ្ជាការងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានមានប្រសាសន៍សន្យាជួយធ្វើផ្លូវមួយខ្សែ សម្រាប់ប្រើប្រាស់នៅក្នុងបញ្ចាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ដោយសារតែជាគុណបំណាច់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតិឲ្យមានការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលមានពលីជីវិតកន្លងមក និងសូមសំណូមពរឲ្យកងទ័ពទាំង២ សហការគ្នាក្នុងការងារអដ្ឋិធាតុ បើមានការប៉ះពាល់ផលប្រយោជន៍ ឬសំណង់របស់ប្រជាពលរដ្ឋ យើងនិងចេញថ្លៃសំណងជូនឬសាងសង់ជូនឡើងវិញ។

លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ តំណាងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា និងមិនភ្លេចគុណបំណាច់របស់កងទ័ពស្ម័គ្រវៀតណាម ដែលបានរំដោះប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីក្រញ៉ាំដៃបនក្បត់ប៉ុលពត ដែលប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា អស់រយះ៣ឆ្នាំ៨ខែ ២០ថ្ងៃ និងប្រទេសទាំង២បានក្លាយជាមិត្តល្អនិងគ្នាជាបងប្អូនល្អក្នុងគ្រាមានទុក្ខលំបាក ជាក់ស្តែងប្រទេសកម្ពុជា ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នេះ គឺគ្មានប្រទេសណាមួយឡើយ ដែលបានមកជួយនោះទេគឺមានតែប្រទេសវៀតណាមមួយគត់ រហូតប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសក្នុងដំណាក់កាលប្រទេសកម្ពុជា កំពុងតែអភិវឌ្ឍន៍គឺមានក្រុមហ៊ុនច្រើន បានបានមកវិនិយោគ ដូចជាចម្ការកៅស៊ូ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រីមានការងារធ្វើរាប់ម៉ឺននាក់ផងដែរ៕

photo_2016-06-04_16-15-17

photo_2016-06-04_16-15-21

photo_2016-06-04_16-15-23

photo_2016-06-04_16-15-25

photo_2016-06-04_16-15-27

photo_2016-06-04_16-15-29

photo_2016-06-04_16-15-35

photo_2016-06-04_16-15-39

photo_2016-06-04_16-15-41

មតិយោបល់