ព័ត៌មានអន្តរជាតិ

របាយការណ៍UN៖ កូរ៉េខាងជើង បានបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល នៅឆ្នាំ ២០១៩ ដោយរំលោភបំពានទណ្ឌកម្ម

អាមេរិកៈ រដ្ឋាភិបាលកូរ៉េខាងជើង បានបន្តលើកកម្ពស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមុន ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

លើសពីនេះទៅទៀត ក្រុងព្យុងយ៉ាង ក៏បាននាំចូលប្រេងចម្រាញ់ខុសច្បាប់ និងនាំចេញធ្យូងថ្មមានតម្លៃ ៣៧០ លានដុល្លារថែមទៀត ដោយមានជួយពីនាវាដឹកទំនិញចិនផងដែរ។

ដោយនៅក្នុងរបាយការណ៍ចំនួន ៦៧ ទំព័រ ដែលបានដាក់ទៅកាន់គណៈកម្មាធិការដាក់ទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រូវចេញផ្សាយជាសាធារណៈ នៅខែក្រោយនេះ នឹងកើតឡើងខណៈដែលអាមេរិក កំពុងព្យាយាមធ្វើឲ្យកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយកូរ៉េខាងជើងរស់ទ្បើងវិញ៕

មតិយោបល់