អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានណែនាំលោកឲ្យបន្តកិច្ចខិតខំប្រឹងប្រែងការទូត ជាមួយកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
លោក Tillerson បានសង្កត់ធ្ងន់ថា «លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ដល់រូបលោកថា កិច្ចប្រឹងប្រែងការទូតទាំងនោះ នឹងបន្តធ្វើរហូតទាល់តែគ្រាប់បែកដំបូង ត្រូវបានទម្លាក់ចុះឲ្យផ្ទុះទ្បើង៕
សូមជំរាបថា ប្រធានាធិបតីលោក ត្រាំ ធ្លាប់បានបង្ហោះសារនៅលើ Twitter ថាឲ្យលោក Tillerson កុំខ្ជះខ្ជាយពេលវេលារបស់ខ្លួន ដើម្បីព្យាយាមចរចាជាមួយ «បុរសក្បាលរឹង» ដែលវាជាឈ្មោះលោក ត្រាំ ដាក់ងារឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។
ការថ្លែងរបស់លោក Tillerson បានកើតទ្បើងចំពេលមានភាពតានតឹង រវាងអាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តអាវុធជាបន្តបន្ទាប់ពីសំណាក់ក្រុងព្យុងយ៉ាង និងសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំប្រទេសទាំងពីរ៕
មតិយោបល់