ព័ត៌មានជាតិ

លទ្ធផលជិះលឿនពេក ទៅបុកបង្កាន់ដៃស្ពាន ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជន២នាក់ ជិះម៉ូតូម៉ាកMSX ឌុបគ្នាក្នុងល្បឿនលឿនបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់និងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវខេត្តលេខ២១ ក្នុងភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

អ្នកស្លាប់មានឈ្មោះ ស៊យ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ភួង​ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

មុនពេលកើតហេតុគេឃើញម៉ូតូខាងលើម៉ាក MSX ពណ៌លឿង ស្លាកលេខ ភ្នំពេញ 1GA-2958 ជិះដោយយុវជនទាំង២នាក់ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងបង្កាន់ដៃស្ពានពេញទំហឹងតែម្តង បណ្តាលឲ្យយុវជនជាអ្នកឌុបស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕

មតិយោបល់