ព័ត៌មានអន្តរជាតិ

អាមេរិក រួមនិងសម្ព័ន្ធមិត្ត បាញ់សាកល្បងមីស៊ីល SM-6 ជាប្រព័ន្ធការពារដ៏ឆ្លាតវៃ

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ ដែលមានឈ្មោះថា Standard Missile-6 នៅឯឆ្នេរសមុទ្រនៃប្រទេសស្កុតឡេន ដែលវាបានកើតឡើង ចំពេលមានការធ្វើសមយុទ្ធនៅក្នុងតំបន់មួយ ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងមីស៊ីលផ្លោង ដ៏មានសក្តានុពលពីរដ្ឋទាំងទ្បាយណាដែលផលិតអាវុធប្រល័យលោក»។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

កងទ័ពជើងទឹកអាមេរិក​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានខ្លួន បានបាញ់សាកល្បងនូវកាំជ្រួចមីស៊ីល Standard-6 (SM-6) នៅលើនាវា USS McFaul (DDG 74) ដោយទទួលបានជោគជ័យ។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា ការធ្វើតេស្តនេះ ត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារគ្រប់គ្រងអាវុធអាមេរិក ដែលមីស៊ីល SM-6 នេះ ត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់មីស៊ីលផ្លោងល្បឿនលឿន៕

មតិយោបល់