ចិន: ព្យុះភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរំខានធ្ងន់ធ្ងរនៅទូទាំងភាគខាងជើង និងភាគកណ្តាលប្រទេសចិន ចាប់តាំងពីព្រឹកថ្ងៃពុធមកម្ល៉េះ ដែលបានបង្កឲ្យមានអ្នក ស្លាប់និងរបួស, បណ្តាលឱ្យចរាចរណ៍មានភាពចលាចលនិងជម្លៀសមនុស្សរាប់រយរាប់ពាន់នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។
ភ្លៀងធ្លាក់ខ្លាំងនៅខេត្តហឺប៉ីភាគខាងជើងប្រទេសចិន ចាប់តាំងពីព្រឹកថ្ងៃពុធបានបណ្តាលឲ្យមនុស្ស ៣០នាក់ស្លាប់និង ៦៨នាក់បាត់ខ្លួននេះបើយោងតាមនាយកដ្ឋានកិច្ចការស៊ីវិលខេត្តបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។ មនុស្សប្រហែល ១៦៣.៩០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។
នាយកដ្ឋាននេះបានទទួលរបាយការណ៍នៃគ្រោះទឹកជំនន់និងការបាក់ដីបំផ្លាញផ្ទះជាង ៤៧.៧១៣ខ្នងនិងផលដំណាំ ៣៥៤.៦០០ហិចតា បណ្តាលឱ្យមានភាពចលាចលចរាចរណ៍, ការដាច់ភ្លើងនិងបំផ្លាញទូរគមនាគមន៍ជាច្រើនកន្លែងផងដែរ។
ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ពីគ្រោះមហន្តរាយភ្លៀងធ្លាក់បានឈានដល់ ៤,៧៥ពាន់លានយន់ ស្មើនឹង ៧១១លានដុល្លារសហរដ្ឋអាមេរិក។
បើតាមបញ្ជាការដ្ឋានត្រួតពិនិត្យទឹកជំនន់ខេត្តបាននិយាយថា នៅជាប់ខេត្តហឺណាន មនុស្ស ១២នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ដោយមានចំនួនប្រាំនាក់បាត់ខ្លួន។ ព្យុះភ្លៀងបានបង្ខំឱ្យជម្លៀសមនុស្ស ១០៥.០០០នាក់ ស្មើនឹង ២.១១០គ្រួសារនិងរងការខូចខាតដំណាំ ២០.៧២០ហិកតា។
សូមបញ្ជាក់ថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់នៅខេត្តហឺណាន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៧៧លានយន់៕
មតិយោបល់