អាហ្វហ្គានីស្ថានៈ ប្រភពពីក្រសួងការពារជាតិ បាននិយាយថា ក្រុមបះបោរមួយក្រុម បានបើកការវាយប្រហារ នៅមូលដ្ឋានយោធាមួយកន្លែងនៅក្នុងប្រទេស ដែលបានសម្លាប់ទាហានអស់ ៤៣ នាក់។ នេះបើយោងតាមសារព័ត៌មាន Sputnit ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។
វាជាការវាយប្រហារភេរវកម្ម ប្រឆាំងនឹងយោធារដ្ឋាភិបាលអាហ្វហ្គានីស្ថាន ខណៈទាហានទាំងនោះ ត្រូវបានសម្លាប់ដោយអ្នកបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ដែលសំដៅទៅលើមូលដ្ឋានទ័ព នៅខេត្ត Kandahar ហើយការវាយប្រហារនេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីពួកតាលីបង់ បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅខេត្ត Balkh ភាគខាងជើងអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មន្ត្រីប៉ូលិសចំនួន ៦ នាក់។
សូមជំរាបថា អស់រយៈពេលជាច្រើនទសវត្សកន្លងមកនេះ អាហ្វហ្គានីស្ថាន បានជួបប្រទះនឹងអស្ថិរភា ដោយសារតែវត្តមានភេរវករផ្សេងៗគ្នា ដូចជា ដាស (ISIS) និងពួកតាលីបង់ បានបន្តវាយប្រហារគោលដៅជាច្រើននៅក្នុងប្រទេស៕
មតិយោបល់