ព្រុយណេៈ ស្តេចស៊ុលតង់ព្រុយណេ ត្រូវបានគេស្គាល់ថា ជាអ្នកកាន់កាប់នូវការប្រមូលផ្តុំរថយន្តដ៏ច្រើនបំផុតលើលោកប្រហែល ៥០០០ គ្រឿង ។ នេះបើយោងតាម dupontregistry ចុះផ្សាយ។
ស្តេច ស៊ុលតង់ព្រុយណេ Sultan Hassanal Bolkiah ដែលជាស្តេចមានជាងគេ មានទឹកប្រាក់ចំនួន២០ពាន់ពាន់លានដុល្លារក្នុងដៃ។
ទន្ទឹមជាមួយនិងងារជាស្តេចមានទ្រព្យច្រើនជាងគេ ស្តេច Sultan Hassanal Bolkiah ក៏ត្រូវបានគេដឹងថា ជាអ្នកមានរថយន្តច្រើនជាងគេបំផុតលើលោកផងដែរ។ ស្តេច Sultan Hassanal មានរថយន្តចំនួន ៥០០០ពាន់គ្រឿងក្នុងដៃ ក្នុងនោះមាន Ferraris ចំនួន៣០០គ្រឿង Koenigeggs ចំនួន ១៣៤ គ្រឿង Daver Porsche 962 LM’s ៦ គ្រឿង McLaren F1 ចំនួន ១១ គ្រឿង Rolls Royces ចំនួន ៦០០ គ្រឿង និងរថយន្តតូចៗដ៏គួរឲ្យចាប់អារម្មណ៍ ម៉ាក Toyota Kijang ជាច្រើនទៀត…. និងរថយន្តម៉ាកផ្សេងៗទៀត។
ប្រភពខាងលើបានបន្តថា ទឹកប្រាក់ដែលចំណាយទិញរថយន្តចំនួន ៥០០០គ្រឿងនោះ គឺអស់ $300,000,000.00 ដុល្លារ ។ ជាធម្មតា ស្តេចស៊ុលតង់ព្រុយណេ ខាងលើ ជិះ Mercedes-Benz W163 ML55 AMG និងជួនកាល Maybach 62 អមដោយ រថយន្ត BMW E39 តែប៉ុណ្ណោះ ៕
មតិយោបល់