ចិនៈ ក្រុមអ្នកស្រាវជ្រាវជនជាតិចិនពីរក្រុម បានបញ្ជាក់ជុំវិញហានិភ័យពីការប៉ះពាល់វិទ្យុសកម្ម ដល់ជនរួមជាតិរបស់ពួកគេ បន្ទាប់ពីទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងមួយ ត្រូវបានបាក់រលំ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨៕
តំបន់ភ្នំ Mantap ស្ថិតក្នុងទីក្រុង Punggye-ri របស់កូរ៉េខាងជើង ដែលជាកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ នៅខាងក្រោមបណ្តាញផ្លូវរូងក្រោមដី បានដួលរលំផ្នែកខ្លះៗ បន្ទាប់ពីការផ្ទុះគ្រាប់បែកដ៏ធំមួយ ដោយក្រុងព្យុងយ៉ាង កាលពីខែកញ្ញាឆ្នាំមុនកន្លងទៅ។
ការផ្ទុះដ៏ធំបំផុត នៅតំបន់នោះ បានធ្វើឲ្យមានការរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ នៅតាមតំបន់ព្រំដែនភាគខាងជើង ជាមួយប្រទេសចិន ខណ:កូរ៉េខាងជើង បានអះអាងថា ពួកគេបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនមួយ៕
មតិយោបល់