អង់គ្លេសៈ បុរស និងស្ត្រីជាច្រើននាក់ កំពុងតែលួចច្រណែន ជាមួយនឹងមនុស្ស យន្តសិច (Sex Robot) ជាខ្លាំង ដោយសារវាអាចផ្តល់ភាពស្រណុកសុខស្រួល នៅលើគ្រែបានច្រើនជាងមនុស្សពិតទៀត នេះបើយោងតាមសម្តីរបស់លោក David Levy អ្នកជំនាញដ៏ឆ្លាតវៃក្នុងការឆ្នៃប្រឌិតរបស់សប្បនិមិត្ត និងជាអ្នកនិពន្ធនៃរឿងស្នេហា និងសិចជាមួយមនុស្សយន្ត។
កាលពីមុនយើងបានឃើញមនុស្សយន្តសិច មានតែនៅក្នុងខ្សែភាពយន្ត ច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រដូចជានៅក្នុងរឿង Ex Machinaតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះក្តីស្រមើលស្រមៃមួយនោះ បានរំលេចចេញជារូបរាង ពិតប្រាដកហើយគឺមនុស្សយន្តសិច (Sex Robot) ថ្មី ដែលត្រូវបានគ្រប់គ្រង ដោយប្រើប្រព័ន្ធបច្ចេកវិទ្យា Androids។
លោក David បានបន្តថា ជាមួយនឹងមនុស្សយន្តសិច អ្នកប្រើប្រាស់នឹង ទទួលបានភាពស្រណុកសុខស្រួល ផ្នែកទំនាក់ទំនងផ្លូវភេទ ហើយអាចឈាន ទៅដល់កើតក្តីស្រទ្បាញ់ និងការរៀបការជាមួយថែមទៀតផង ហើយប្រជាប្រិយ ភាពរបស់មនុស្សយន្តសិច កាន់តែខ្លាំងឡើងៗនាពេលអនាគត់ដ៏ខ្លីខាងមុខនេះ។
ទាំងនេះព្រោះតែមនុស្សយន្តសិចស្រីប្រុសទាំងនោះត្រូវបង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ជាក់លាក់ដើម្បីបង្កើតឡើងឲ្យវាល្អឥតខ្ចោះតែម្ដងហើយជាពិសេសងាយធ្វើឲ្យអារម្មណ៍ស្រើបស្រាលពុះកញ្ជ្រោល។
បើតាមការស្រាវជ្រាវថ្មីមួយបានរកឃើញថា មនុស្សវ័យក្មេងនៅអង់គ្លេស មួយភាគបួនរីករាយ ក្នុងការណាត់ជួបជាមួយមនុស្សយន្តសិច ហើយតាមការ ស្ទាបស្ទង់មតិមនុស្សអាយុ ចន្លោះ ១៨ឆ្នាំ ទៅ ៣៤ឆ្នាំពួកគេមានការពេញចិត្ត ព្រោះមនុស្សយន្តសិចទាំងនោះពិតជាដូចមនុស្សពិតៗមែន៕
មតិយោបល់