ព័ត៌មានអន្តរជាតិ

ធ្លាក់ខ្លួនជាប់គុកជាង៤ឆ្នាំព្រោះជឿសម្តីប្រពន្ធក្បត់ ទៅកាត់ប្រដាប់ភេទនិស្សិតម្នាក់

ជប៉ុនៈអតីតអ្នកប្រដាល់ជប៉ុនម្នាក់ធ្លាក់ខ្លួនជាប់គុកច្រវ៉ាក់ ព្រោះជឿសម្តីប្រពន្ធ ក្បត់ចិត្ត ថាបុរសម្នាក់បានបង្ខំនាងឲ្យរួមភេទជាមួយ ទើបទៅសង់សឹកដោយកាត់ប្រដាប់ភេទ ម្នាក់នោះចោល។

យោងសារព័ត៌មានJiji Press បានឲ្យដឹងថាលោក Ikki Kotsugai អាយុ២៥ឆ្នាំ បានយកកន្ត្រៃកាត់ស្មៅ ទៅកាត់ប្រដាប់ភេទនិស្សិតច្បាប់ម្នាក់ នៅក្នុងបន្ទប់ធ្វើការក្នុងក្រុមហ៊ុនច្បាប់មួយ ហើយទៅលាងក្នុងបន្ទប់ទឹកកាលពីខែកក្កដាឆ្នាំមុន ដោយសារតែជឿពាក្យសម្តីប្រពន្ធក្បត់ ថាខ្លួន ត្រូវនិស្សិតម្នាក់បង្ខំឲ្យរួមភេទជាមួយ តែតាមពិតនាងយល់ព្រមគេងជាមួយនិស្សិតរូបនោះសោះ។

លោកមេធាវី Karei បានប្រាប់តុលាការថា របួសនេះមិនអាចផ្សះផ្សារជានិរន្ត ហើយបានហៅរឿង​ក្តីមួយនេះថា “សាហាវ និងមានគ្រោះថ្នាក់បំផុត”។

ក្រោយដឹងការពិតលោក Kotsugai បានសុំទោសដល់ជនរងគ្រោះ ចំពោះទង្វើរបស់ខ្លួន ខណៈដែលលោកប្រធានចៅក្រមតុលាការ Kazurori Karei បានសម្រេចឲ្យគេជាប់គុក៤ឆ្នាំ ៦ខែ៕

មតិយោបល់