អាមេរិកៈ ប្រភពពីអាជ្ញាធរបាននិយាយថា ជនសង្ស័យដែលបានបើកការបាញ់ប្រហារ នៅព្រះវិហារមួយ ក្នុងរដ្ឋតិចសាស សម្លាប់មនុស្សអស់ ២៦ នាក់ និង ២០ នាក់ទៀតរងរបួស មិនមានអាជ្ញាប័ណ្ណកាន់កាប់កាំភ្លើងនោះទេ ប៉ុន្តែគាត់បានទិញកាំភ្លើង ៤ ដើម។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការវាយប្រហារនេះ ទំនងជាធ្វើការបាញ់ប្រហារមិនមែនទាក់ទងនឹងជំនឿសាសនា ឬការរើសអាងពូជសាសន៍នោះទេ ប៉ុន្តែដោយសារតែមានជម្លោះក្នុងគ្រួសារជាមួយនឹងសាច់ថ្លៃរបស់ខ្លួន ហើយក៏បានផ្ញើសារគំរាមកំហែងដល់ម្តាយក្មេករបស់ខ្លួន មុនពេលបើកការបាញ់ប្រហារនោះផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសុវត្ថិភាពសាធារណៈក្នុងរដ្ឋតិចសាស លោក Freeman Martin បាននិយាយថា «វាជាអំពើឧក្រិដ្ឋកម្មដែលមិនសមហេតុផលមួយ ដោយលោកបានបញ្ជាក់ថា គឺមានបញ្ហាផ្ទៃក្នុងនៅក្នុងគ្រួសាររបស់ជនដៃដល់ ដែលនាំឲ្យជនដៃដល់ Devin Kelley វ័យ២៦ឆ្នាំ បានបើកការបាញ់ប្រហារទៅលើអ្នកកាន់សាសនាគ្រិស្ត នៅព្រះវិហារគ្រិស្តនិកាយ Baptist មួយ ក្នុងអំឡុងពេលនៃការប្រតិបត្តិសាសនា កាលពីព្រឹកថ្ងៃអាទិត្យ៕
មតិយោបល់