ព័ត៌មានកីឡា

តោះ! មកមើលគ្រាប់ស៊ុតយ៉ាងអស្ចារ្យរបស់​ Asensio ទាំងអស់គ្នា

ក្រុមស្តេចស Real Madrid បានបំបាក់ក្រុម Las Palmas ក្នុងលទ្ធផល ៣-០ ដែលស៊ុតបានដោយ កីឡាករ​ Casemiro នៅនាទីទី៤១, Marco Asensio នៅនាទីទី៥៦ និង​ កីឡាករ Isco Alarcon ដែលស៊ុតបាននៅនាទីទី៧៤។

យ៉ាងណាវិញ ក្នុងចំណោមគ្រាប់បាល់ទាំង៣គ្រាប់របស់ក្រុម Real Madrid នេះដែរ គ្រាប់បាល់ស៊ុតរបស់ខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Marco Asensio បានក្លាយជាគ្រាប់បាល់ដ៍អស្ចារ្យ សម្រាប់ Real Madrid និង Laliga ក្នុងសប្តាហ៍នេះផងដែរ។ ជាក់ស្តែងណាស់ Asensio ខកខានការស៊ុតបាល់យ៉ាងល្អបែបនេះ ជាយូរណាស់មកហើយ ពោលក្រោយពីការស៊ុតបាល់ពីចម្ងាយយ៉ាងអស្ចារ្យលើក្រុម Barcelona ក្នុងជំនួប Spanish Super Cup ជើងទី២ ក្នុងដី Real Madrid កាលពីដើមរដូវកាលកន្លងមក។

យ៉ាងណាវិញ ១គ្រាប់របស់ Asensio នាជំនួបជាមួយ Las Palmas នេះ គឺល្អជាងគ្រាប់បាល់ កាលពីស៊ុតក្រុម Barcelona ទៅទៀត ព្រោះថាមួយបាល់នេះ Asensioស៊ុតដោយមិនទប់បាល់ឡើយ ពោលគ្រាន់តែបាល់ ផ្លាតពីតំបន់គ្រោះថ្នាក់មកភ្លៀម កីឡាករអេស្ប៉ាញរូបនេះ បានទាត់យកតែម្តង ដែលបាល់យ៉ាងស្រួចហោះសំដៅយ៉ាងលឿនទៅកាន់ជ្រុងកែងខាងលើក្នុងសំណាញ់ទីរបស់ក្រុម Las Palmas ។

តោះ! មកទស្សនាគ្រាប់ស៊ុតយ៉ាងល្អ របស់ Marco Asensio ខាងក្រោមនេះទាំងអស់គ្នា៖

//www.youtube.com/watch?v=WjZQxm5hOzM

មតិយោបល់