គិតត្រឹម ៩ខែដំបូង នៃឆ្នាំ ២០១៧ ទំហំទឹកប្រាក់នៃ ការនំាចេញរបស់កម្ពុជា ឈានដល់ ៧៧០០លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៧ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។
ប្រភពផលិតផលសំខាន់ ដែលជម្រុញឲ្យមានកំណើននៃការនាំចេញ គឺបានមកពី វិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងទំនិញផ្សេងៗស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ។
ប្រភពនាំចេញធំជាងគេរបស់កម្ពុជា គឺ សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦ភាគរយ ក្នុងរយៈពេល ៩ខែនេះ។
រីឯ ការនាំចេញទៅ ជប៉ុន មានការកើនឡើង ២៦ភាគរយ រហូតដល់ ៥៣៤លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែនេះ។
យ៉ាងណាមិញ ការនាំចេញទៅកាន់ទីផ្សារអាមេរិក ធ្លាក់ចុះ ១ភាគរយ មកត្រឹម ១.៤៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ ២០១៧នេះ។
គួរជម្រាបដែរថា ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយៈពេល ៩ខែនេះ មានទំហំទឹកប្រាក់ប្រមាណ ១០៧៣ពាន់លានដុល្លារអាមេរិក កើនឡើង ១០ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
មតិយោបល់