ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គ្រូបង្រៀនចិន ៦ នាក់ ត្រូវជាប់គុកពីបទជួយឲ្យសិស្សមើលក្រដាស់វិញ្ញាសារ

ចិនៈ គ្រូបង្រៀន ៦ នាក់ ត្រូវបានជាប់គុកពីបទជួយសិស្សនិស្សិតឲ្យមើលក្រដាស់វិញ្ញាសារ មុនពេលប្រទ្បងចូលមហាវិទ្យាល័យជាតិ កាលពីឆ្នាំមុន នៅខេត្ត Liaoning ភាគឦសានប្រទេសចិន។
នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមសេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃចន្ទ គ្រូបង្រៀនត្រូវបានគេផ្តន្ទាទោសពីមួយឆ្នាំទៅពីរឆ្នាំកន្លះ នៅក្នុងពន្ធនាគារដោយតុលាការប្រជាជនកម្រិតមធ្យមទីក្រុង Shenyang។

កាលពីខែមេសាឆ្នាំ ២០១៦ រយៈពេលពីរខែមុនពេលប្រឡង gaokao នេះលោក Chen JUN ជាគ្រូបង្រៀននៅសាលាមធ្យម ក្នុងទីក្រុង Shenyang រួមទាំងគ្រូ៤នាក់ផ្សេងទៀត បានសហការ​គ្នា ដើម្បីធ្វើវិញ្ញាសារលក់ឲ្យបេក្ខជនប្រលងជាង២០ នាក់។

ទោះជាយ៉ាងណា ផែនការរបស់ពួកគេ ត្រូវបានរកឃើញដោយប៉ូលិសនៅពេលដែលអ្នកទាំងនោះ ត្រូវបានអនុរក្សឆែកឃើញក្នុងមណ្ឌលប្រឡង៕

ដាក់គុក

មតិយោបល់