ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ជំនួយការ ព្រីម លីហ្សា ប្រាប់ពីសម្លៀកបំពាក់ថ្លៃៗ ស្លៀកហើយទុកឯណា!

ភ្នំពេញៈ តារាប្រេនៗ ព្រីម លីហ្សា ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាមួយដួងដែលចូលចិត្តលេង ស្តាយ៍ នូវការស្លៀកពាក់ សម្លៀកបំពាក់ប្រេនៗ ដែលនាំឲ្យទស្សនិកជន កើតមានចម្ងល់ថា តើសម្លៀកបំពាក់ថ្លៃៗ របស់នាង ស្លៀកហើយ ទុកឯណាទៅ ល្បីៗចឹង ទុកចោលខាតហើយ។

បើតាមជំនួយការព្រីម លីហ្សា បានប្រាប់ Postnews នៅពេលថ្មីៗនេះ ឲ្យដឹងថា «សម្រាប់សម្លៀកបំពាក់របស់ព្រីមលី ហ្សា ដែលស្លៀក ហើយនោះ គ្មាន យកទៅណាក្រៅពីដាក់ទូធ្វើឯកសារនោះទេ ជាក់ស្តែង សម្លៀកបំពាក់ដែលស្លៀកទៅចូលរួមលើកពានអាណាចក្រតារា ឆ្នាំ២០១៣ ក៏ទុកក្នុងទូធ្វើជាឯកសារផងដែរ » ។

ជំនួយការខាងលើបានប្រាប់បន្តថា «មិនមែនតែ ព្រីម លីហ្សា នោះទេតារាប្រើប្រេននៅបរទេសក៏ដូចគ្នាដែរយើងមិនអាចស្លៀកពាក់ដដែល នោះទេ ចឹងធ្វើឲ្យទស្សនិកជនធុញរឿងការស្លៀកពាក់របស់នាងប៉ុន្តែ សម្លៀកបំពាក់ទាំងនោះក៏អាចធ្វើការដេញថ្លៃផងដែរបើសិនមានអ្នកចង់បានសម្លៀកបំពាក់របស់តារាទៅប្រើប្រាស់នោះ » ។

បញ្ជាក់ផងដែរថា ឈុត សម្លៀកបំពាក់ដែល ព្រីម លីហ្សា ស្លៀកលើកពានអាណាចក្រតារា នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ មានតម្លៃ ៤៥០០ ដុល្លារ អាមេរិក៕

photo_2016-06-07_06-50-33photo_2016-06-07_06-50-33 (2)photo_2016-06-07_06-50-32 (2)photo_2016-06-07_06-50-31photo_2016-06-07_06-50-32

មតិយោបល់