ដាណឺម៉ាកៈ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា រហូតមកទល់ពេលនេះ ជាង ៥០គ្រួសារត្រូវបានផ្លាស់ទីតាំងថ្មី បន្ទាប់ពីអគ្គិភ័យឆេះដំបូលអគារផ្ទះល្វែងប្រាំជាន់ នៅភាគពាយ័ព្យនៃទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។
អគ្គិភ័យនេះ ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមឆេះនៅ រសៀលម៉ោង ៤ និង២០នាទី (ម៉ោងក្នុងស្រុក) ក្រុមពន្លត់អគ្គិភ័យប្រមាណជា ៤៥នាក់ និង រថយន្តចំនួន ១៦ គ្រឿងត្រូវបានបញ្ជូនទៅកាន់អគារ នៅតាមផ្លូវ Oernevej ដើម្បីពន្លត់អណ្តាតភ្លើង នេះបើយោងការឲ្យដឹងពីទីភ្នាក់ងារ ព័ត៌មាន Ritzau ដាណឺម៉ាក។
ក្រុមពន្លត់អគ្គិភ័យ បានបញ្ជាក់ឲ្យដឹងថា មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេ ចំពោះអ្នករងរបួសនៅក្នុងហេតុការណ៍នេះ៕

មតិយោបល់