កំពង់ធំៈ ស្រីវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈគាត់កំពុងតែទប់ភ្លឺស្រែ នៅខាងក្រោយផ្ទះកាលវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្មស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះបានលីចបទៅទប់ភ្លឺស្រែនៅខាងក្រោយផ្ទះប្រមាណ៥០ម៉ែត្រ ពេលមេឃស្រទំរៀបភ្លៀង ស្រាប់តែមានរន្ទះក៏ឃើញស្រ្តីរងព្រោះដួលដាច់ខ្យល់ស្លាប់តែម្ដង។
ស្ត្រីរងគ្រោះឈ្មោះ សៀ លាង អាយុ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយទីលំនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ មានកូនចំនួន៤នាក់ ស្រី៣ប្រុស១ តែបច្ចុប្បន្នកូនៗទាំង៤នាក់មានប្តីប្រពន្ធអស់ហើយ សព្វថ្ងៃគាត់រស់នៅជាមួយកូនទី២ សាកសពស្ត្រីរងគ្រោះត្រូវកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់