ព័ត៌មានអន្តរជាតិ

យោងតាមឯកសារប៉ាណាម៉ា អាមេរិក នឹងបើកការស៊ើបអង្កេត លើគណនេយ្យសម្ងាត់ធនាគារនានា

(ញូយ៉ក)៖ ឯកសារសម្ងាត់របស់ប៉ាណាម៉ា បានបង្ហាញពីការលាក់បាំងហិរញ្ញវត្ថុសម្ងាត់ តាមរយៈ គណនេយ្យធនាគារ ចំនួនរាប់ពាន់គណនេយ្យ ដែលផ្ទុយទៅនឹងច្បាប់ប្រឆាំងអំពើពុករលួយ និងការស៊ីសំណូករបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០១៦នេះ។

ស្ថាប័នដែលនឹងស៊ើបអង្កេត លើរឿងនេះ គឺគណកម្មការសន្តិសុខ និងមូលប័ត្ររបស់អាមេរិក (SEC) ដើម្បីរកឲ្យឃើញនូវអំពើពុករលួយ និងការស៊ីសំណូកនានា ដែលការស៊ើបអង្កេតនោះ ត្រូវបានបញ្ជាដោយប្រធានស្ថាប័ននេះផ្ទាល់។

លោកស្រី Kara Novaco Brockmeyer ប្រធានគណកម្មការខាងលើនេះ បានបញ្ជាក់ថា លោកស្រីកំពុងតែពិនិត្យមើល ឯកសារសម្ងាត់ប៉ាណាម៉ា ហើយនឹងចាត់វិធានការស៊ើបអង្កេតជាទូទៅ ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណា ក៏ដោយលោកស្រី មិនទាន់ហ៊ានអះអាងអំពីភាពលម្អិតនោះឡើយ ដោយរង់ចាំការស៊ើបអង្កេត ទទួលបានលទ្ធផល ជាមុនសិន៕

photo_2016-04-09_12-02-31 photo_2016-04-09_12-02-37

មតិយោបល់