(បន្ន្ទាយមានជ័យ)៖ ដោយសារភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់ បង្កឱ្យលំនៅឋានប្រជាពលរដ្ឋ ៧ខ្នង ប៉ើងដំបូល នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើង កាលពីម៉ោង៤ និង ១០នាទី ថ្ងៃទី៨ មេសា ឆ្នាំ២០១៦។
រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ខ្យល់កន្ត្រាក់ បង្កឱ្យរបើកដំបូលផ្ទះ ចំនួន ៧ខ្នងនោះ គឺនៅ ភូមិឡោតេ ១ផ្ទះ ភូមិភ្នំលាបលិច ៣ផ្ទះ និងភូមិត្រឡោកជើង ៣ផ្ទះ ផងដែរ។ លោក លី សុវណ្ណរឹទ្ធិ អភិបាលស្រុក ព្រះនេត្រព្រះ និយាយថ្ងៃទី៩ មេសា ថា ភ្នាក់ងារភូមិ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច បានចុះស្រង់ និងចាត់ចែង ជួយជួសជុលរួចស្រេចហើយ៕
មតិយោបល់