ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ៊ីរ៉ាក់នឹងព្យួរកភេវរករ ISIS ៣៦នាក់ ពាក់ព័ន្ធនឹងការសម្លាប់រង្គាលទាហាន ១.៧០០ នាក់

អ៊ីរ៉ាក់ៈ ប្រធានាធិបតីអ៊ីរ៉ាក់លោក Fuad Masum បានឲ្យដឹងថា សម្រាប់ដំណើរការខាងមុខនេះ ភេវរករ ៣៦នាក់ ដែលបានបាញ់សម្លាប់បុរសរាប់សិបនាក់យ៉ាងរង្គាល កាលពីឆ្នាំ ២០១៤ នឹងត្រូវកាត់ទោសព្យួរក។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

សកម្មប្រយុទ្ធចំនួន ៣៦ នាក់ ពាក់ព័ន្ធនឹងការសម្លាប់រង្គាលទាហាន ១.៧០០នាក់ នឹងត្រូវកាត់ទោសព្យួរក នៅសប្តាហ៍នេះ។

ទាហានមួយចំនួន នៅក្នុងជំរុំ Speicher ដែលបានរស់រានមានជីវិត បន្ទាប់ពីការវាយប្រហាររបស់ពួកភេវរករ កាលពីថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០១៤ ពួកគេបានប្រាប់រឿងរាវដ៏គួរឲ្យភ័យរន្ធត់ ទាក់ទងនឹងរបៀបដែលមិត្ត រួមការងាររបស់ពួកគេ ត្រូវបានគេប្រមូលយកទៅសម្លាប់យ៉ាងសាហាវ។

អំឡុងពេលនៃការសម្លាប់នេះ ពួកសកម្មប្រយុទ្ធ ISIS បាននាំបុរសរាប់រយនាក់ ចូលទៅក្នុងរថយន្តដឹក ទំនិញ ដោយប្រាប់ពួកគេថា ពួកគេនឹងត្រូវបានត្រឡប់ទៅគ្រួសារវិញ ប៉ុន្តែបែរជាត្រូវបានបញ្ជូនទៅមាត់ទន្លេ ក្បែរនោះ និងឲ្យពួកគេតម្រង់ជួរ រួចក៏ធ្វើការបាញ់សម្លាប់គ្មានអាសូរ៕

Iraq to Hang 36 ISIS Terrorists for Massacre of 1,700 Captives were Told they were Going Home

មតិយោបល់