បរទេសៈ រុស្ស៊ី និងអាមេរិក មិនទាន់បង្ហាញពីភាពច្បាស់នៅឡើយទេថា តើនឹងមានកិច្ចចរចាទ្វេភាគីមួយ រវាងលោក វ្លាឌីមៀរពូទីន និងលោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅនៅឯកិច្ចប្រជុំកំពូល APEC នោះទេ ខណៈដែលសេតវិមាន និយាយថា ការកំណត់ពេលវេលាជួបគ្នា នៅមានភាពចម្រូងចម្រាស់ រីឯក្រុងម៉ូស្គូវិញថា វាអាចដោះស្រាយទៅបាន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីថ្ងៃព្រហស្បតិ៍ជំនួយការប្រធានាធិបតីរុស្ស៊ី សម្រាប់កិច្ចការអន្តរជាតិ លោក Yury Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មេដឹកនាំទាំងពីរ គ្រោងនឹងជួបពិភាក្សាគ្នា នៅឯកិច្ចប្រជុំកំពូល APEC នៅសុក្រ។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក សេតវិមានបានលើកទ្បើងផ្ទុយទៅនឹងការអះអាងខាងលើថា កិច្ចប្រជុំរវាងលោក ពូទីន និងលោក ត្រាំ នឹងពុំកើតមានឡើងនោះទេ ដោយសារតែការកំណត់ពេល នៅមានភាពចម្រូងចម្រាស់។
ពាក់ព័ន្ធនឹងបញ្ហានេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Sarah Sanders បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ទាក់ទងនឹងជំនួបមួយ ជាមួយលោក ពូទីន គឺមិនមានការប្រជុំណាមួយ ត្រូវបានបញ្ជាក់នោះទេ ហើយក៏គ្មានបញ្ហាដោយសារតែការកំណត់ពេល នៅមានភាពចម្រូងចម្រាស់រវាងភាគីទាំងពីរនោះដែរ»៕
មតិយោបល់