ព័ត៌មានបច្ចេកវិទ្យា

របៀបប្តូរផ្ទាំងអេក្រង់ខ្មៅងងឹតលើទូរសព្ទ iPhone ដើរដោយ iOS 11

ក្នុងប្រព័ន្ធ iOS 11 គឺមានមុខងារពិសេសមួយហៅថា Dark Mode ដែលអ្នកប្រើប្រាស់ភាគច្រើននៅមិនទាន់ស្គាល់ ដោយសារតែវាលាក់កប់ទុកជ្រៅក្នុងកម្មវិធី Settings។ មុខងារនេះ នៅពេលដែលបើក ផ្ទៃកម្មវិធីនានាលើទូរសព្ទ iPhone ក៏​​ដូចជា iPad នឹងប្រែទៅជាខ្មៅ ប្រយោជន៍ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់នៅទីងងឹត ឬពេលយប់ ហើយដើម្បីបើកដំណើរការវាលោកអ្នកត្រូវ៖

– ចូលទៅកាន់កម្មវិធី Settings លើ Home Screen រួចចុចចូល General
– ចុចលើ Accessibility -> Display Accommodations -> Invert Colors


– លោកអ្នកនឹងឃើញមានជម្រើសពីរ៖
1- Smart Invert: នៅពេលបើក វានឹងត្រឡប់ពណ៌ផ្សេងៗលើអេក្រង់ លើកលែងតែពណ៌ឯកសារកម្សាន្តដូចជា រូបភាព ឬវីដេអូ។ ប៉ុន្តែ វាក៏ដំណើរការបានជាមួយកម្មវិធីទាំងឡាយណាដែលគាំទ្រផ្ទាំងអេក្រង់បែប Dark Mode ផងដែរ។
2- Classic Invert: វាអនុញ្ញាតឱ្យលោកអ្នកដើម្បីត្រឡប់ពណ៌អេក្រង់ធម្មតាៗប៉ុណ្ណោះ។


– សូមចុចបើកលើកុងតាក់មុខងារ Smart Invert ជាការស្រេច៕

មតិយោបល់