(ភ្នំពេញ)៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៥លើក ក្នុងនោះយប់ ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៩នាក់ (ស្រី ២នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី ២នាក់) និងរបួសស្រាល ៤នាក់ (ស្រី ១នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង ១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២០គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ចំនួន ៤គ្រឿង និងអ្នកថ្មើរជើង ៣នាក់។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៩លើក មិនប្រកាន់ស្តាំ ២លើក មិនគោរពសិទ្ធិ ២លើក ស្រវឹង ១លើក និងងងុយដេក ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ (យប់ ៨នាក់)។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨លើក ផ្លូវខេត្ត – ក្រុង ចំនួន ៥លើក និងផ្លូវលំចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៧លើក រថយន្តធុនធំ ២លើក គោយន្ត ១លើក និងណូរី ១លើក ។
របាយការណ៍ បន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តកំពង់ឆ្នាំង ២លើក ស្លាប់ ៣នាក់ ( ស្រី ១នាក់ ) ខេត្តព្រៃវែង ២លើក ស្លាប់ ១នាក់ ( ស្រី ) របួស ៣នាក់ ( ស្រី ២នាក់ ) ខេត្តកណ្តាល ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តស្ទឹងត្រែង ២លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តប៉ៃលិន ១លើក ស្លាប់ ១នាក់ របួស ១នាក់ ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់និងខេត្តព្រះវិហារ ១លើក ស្លាប់ ១នាក់។
របាយការណ៍ ដដែល បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤១៧៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៥៨៦គ្រឿង និងពិន័យសរុប ២៥៨៧គ្រឿង ។
នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ៕
មតិយោបល់