ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៤ រ៉ិចទ័រ វាយប្រហារនៅរដ្ឋអាឡាស្កា

អាមេរិកៈ តាមការស្ទង់ទីតាំងភូមិសាស្ត្រអាមេរិក នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧,៤ រ៉ិចទ័រ បានវាយប្រហារនៅភាគខាងជើងសមុទ្រប៉ាស៊ីហ្វិក ចន្លោះរវាងកោះ Aleutian ក្នុងរដ្ឋអាទ្បស្កា និងតំបន់ឧបទ្វីប Kamchatka របស់រុស្ស៊ី ប៉ុន្តែមិនមានសញ្ញាព្រមានពីរលកស៊ូណាមិនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧។

មជ្ឈមណ្ឌលព្រមានស៊ូណាមិអាមេរិក នៅតំបន់ប៉ាស៊ីភិច បាននិយាយថា រញ្ជួយដីនេះ អាចបណ្តាលឲ្យមានរលកស៊ូណាមី ក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រ៕

មតិយោបល់