ម៉ាឡេស៊ីៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប អាប់ឌុលរ៉ាហ្សាក់ កំពុងប្រឈមនឹងការរិះគន់ពីប្រជាជន បន្ទាប់ពីលោកត្រឡប់មកពីប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងទឹកប្រាក់ចំនួនជាង៣៤ពាន់លានដុល្លារ ដែលអាចជួយលើកស្ទួយសេដ្ឋកិច្ច មុនការបោះឆ្នោត ដែលប្រជាជនថា ជាការបោកប្រាស់។ នេះយោងតាមសារព័ត៌មានបរទេស ចេញផ្សាយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចរបស់លោក ណាជីប គឺជាការដើរតាមដានរបស់លោកប្រធានាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte ដែលបានប្រកាសពីការបំបែកប្រទេសពីសហរដ្ឋអាមេរិក។ ខុសពីហ្វីលីពីន ម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងការពារជាតិជាមួយប្រទេសចិន ដើម្បីទិញនាវារបស់ចិន ចំនួន៤គ្រឿង។
សូមជម្រាបថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានដាក់ពាក្យបណ្តឹងតតាំងនឹងប្រទេសចិន លើបញ្ហាដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងប្រទេសម៉ាឡេស៊ី ផងដែរ។ ដោយសារមានការផ្លាស់ប្តូរនយោបាយ លោក ណាជីប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានងាកទៅចងសម្ព័ន្ធមិត្តជាមួយចិនវិញ៕
មតិយោបល់