ព័ត៌មានអន្តរជាតិ

មនុស្ស ១៤ នាក់ ត្រូវបានឆេះស្លាប់ក្នុងភ្នក់ភ្លើង ក្រោយរថយន្តពីរគ្រឿង ប៉ះទង្គិចគ្នានៅថៃ

ថៃៈ ពលរដ្ឋសញ្ជាតិមីយ៉ាន់ម៉ា ១៣ នាក់ និងអ្នកបើកបរជនជាតិថៃម្នាក់ ត្រូវបានស្លាប់ បន្ទាប់ពីជាប់នៅខាងក្នុងរថយន្ដ ដែលបានឆាបឆេះ ដោយសារគ្រោះថ្នាក់រថយន្តពីរគ្រឿង ប៉ះទង្គិចគ្នានៅស្រុក Muang នៅព្រឹកថ្ងៃសុក្រនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមប៉ូលិសបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតទ្បើងនៅលើផ្លូវហាយវេ Asian នៅពេលដែលរថយន្ត បានធ្វើដំណើរទៅដល់ទីក្រុងបាងកក នៅវេលាម៉ោង ២ និង៣០នាទីទៀបភ្លឺ។

ខណៈមកដល់ចំណុចកើតហេតុ រថយន្តដឹកទំនិញធុនស្រាល បានបើកបុកពីក្រោយគូទរថយន្តដឹកអង្ករ ដែលបានចតនៅចំកណ្តាលផ្លូវ បណ្ដាលឲ្យឆាប់ឆេះអណ្ដាតភ្លើងទ្បើង។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមកអ្នកជួយសង្គ្រោះ បាននិយាយថា សាកសពជនរងគ្រោះចំនួន ១៤ ត្រូវរកឃើញនៅក្នុងរថយន្តដឹកទំនិញ ដែលមានឈ្មោះក្រុមហ៊ុន Boon Ruean Tour Co Ltd ៕

មតិយោបល់