ព័ត៌មានកីឡា

Perez៖ ទោះមានរឿងអ្វីក៍ដោយ ត្រូវតែនាំយកកីឡាករ​២រូបនេះឲ្យបាន

ប្រធានក្លិប Real Madrid លោក Florentino Perez បានសម្រេចចិត្តយ៉ាងច្បាស់ថា លោកត្រូវតែនាំយក​កីឡាករ​អង់គ្លេស២រូបឲ្យបាន នៅរដូវក្តៅក្រោយនេះ ដើម្បីយកមកពង្រឹងក្លិប។

បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា លោក Florentino Perez ប្រធានក្លិប Real Madrid បានដាក់គោលដៅ យ៉ាងច្បាស់ថា លោកនឹងទិញខ្សែប្រយុទ្ធ Harry Kane និងខ្សែបម្រើប្រយុទ្ធ Dele Alli ឲ្យបាននៅដូវក្តៅក្រោយនេះ។ ជាការពិតណាស់ កាលពីបុន្មានថ្ងៃមុននេះ Kane បានបង្ហាញគោលជំហរយ៉ាងច្បាស់ ថារូបគេនឹងបន្តអាជីពរបស់គេ នៅក្រុម Tottenham រហូតដល់រូបគេចូលនិវត្តន៍ ពីបាល់ទាត់។ យ៉ាងណាក៍​ដោយ លោក Perez មិនខ្វាយខ្វល់ ពីអ្វីដែល Kane បានបង្ហាញគោលជំហរនេះឡើយ ក៍ប៉ុន្តែ ប្រធានក្លិប Real Madrid រូបនេះ នៅតែព្យាយាមតាមទិញ កីឡាកររូបនេះដដែល។

ម្យ៉ាងវិញទៀតនោះ លោក Florentino Perez មិនត្រឹមតែនាំយក Harry Kane ម្នាក់ប៉ុណ្ណោះទេ លោកនឹងនាំយកមកទាំងគូតែម្តង គឺជា​មួយនឹង Dele Alli មួយរូបទៀត ដើម្បីមកបន្តចាប់ដៃគូ ជាមួយគ្នា​ នៅ Real Madrid ទៀត។ ក៍ប៉ុន្តែ សម្រាប់កីឡាករទាំង២ រូបនេះ មិនប្រាកដថា Real Madrid អាចយកបានដោយស្រួលឡើយ ព្រោះថា Harry Kane ត្រូវប្រជែងជាមួយបីសាចក្រហម Manchester United ខណៈ Dele Alli ថ្វីបើទទួលបានភ្លើងខៀវ តែនៅរង់ចាំការដកខ្លួនចេញ របស់ក្រុម Barcelona សិន។

ដូច្នេះហើយ លោក Florentino Perez នឹងនាំយកកីឡាករអង់គ្លេស ទាំង២រូបនេះ គឺ Harry Kane និង Dele Alli ឲ្យបាននៅរដូវក្តៅក្រោយនេះ។

មតិយោបល់