ព័ត៌មានអន្តរជាតិ

ជប៉ុនផ្ទុះកំហឹងដាក់កូរ៉េខាងជើង ហើយលើកទ្បើថា «​មិន​អាច​អត់​ឱនឲ្យ​បានទេ»

ជប៉ុនៈ នាយក​រដ្ឋមន្ត្រី​ជប៉ុនលោក ​អាបេ បាន​​និយាយ​ដោយមានការគាំទ្រពីប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្នុង​សន្និសីទ​កាសែត​មួយ ​​​នៅឯ​គេហដ្ឋាន​ធំមួយ​របស់​លោក​ ត្រាំ​ ថា ​ការ​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​​កូរ៉េ​ខាង​ជើង​ចូល​​ក្នុង​សមុទ្រ​ជប៉ុន ​គឺ​មិន​អាច​អត់​ឱនឲ្យ​បានទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុង​សន្និសីទកាសែត​នេះដែរ លោក ត្រាំ​ ក៏បានលើកទ្បើង​​​ថា លោក​ចង់ឲ្យអ្នក​រាល់គ្នាបាន​ដឹងថា អាមេរិក​ឈរ​១០០ ​ភាគ​រយ​ពី​ក្រោយ​ប្រទេស​ជប៉ុន​ ដែល​ជា​សម្ព័ន្ធ​មិត្ដ៏ត​ធំ​មួយ​របស់​ខ្លួនផងដែរ ដោយលោក បានថ្កោលទោសយ៉ាងខ្លាំង ចំពោះ​ការ​បាញ់​តេស្តសាកល្បង​កាំ​ជ្រួច​មីស៊ីល​​របស់រដ្ឋាភិបាល​កូរ៉េខាង​ជើង​។

សូមជំរាបថា កូរ៉េខាងជើង​ បានបាញ់សាកល្បង​មីស៊ីលមួយគ្រាប់ កាលពីវេលា​ម៉ោង​ប្រហែលជា ៧ និង៥៥នាទីព្រឹក (ម៉ោងនៅក្នុង​ស្រុក) ចេញពី​មូលដ្ឋានទ័ព​អាកាស Panghyon នៃខេត្ត Pyongan ខាងជើង ដែលគ្រាប់នេះ មានសមត្ថភាពហោះលើ​អាកាសបាន ក្នុងរយៈកម្ពស់ ​៥៥០គីឡូម៉ែត្រ៕

មតិយោបល់