ជប៉ុនៈ បុត្រាច្បងរបស់ព្រះចៅអធិរាជ អាគី ហ៊ីតូ ព្រះនាម Naruhito នឹងឡើងស្នងរាជ្យចក្រពត្តិជប៉ុនបន្ដ បន្ទាប់ពីបិតាព្រះអង្គ ត្រូវបានគេរំពឹងទុកថា ទ្រង់នឹងដាក់រាជ្យជាលើកដំបូង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចតាមគម្រោងនៃការដាក់រាជ្យរបស់ព្រះចៅអធិរាជ អាគីហ៊ីតូ ក្រោយការពិភាក្សាគ្នាលើបញ្ហានេះ នៅឯគណៈកម្មាធិការពិសេសមួយ ដោយទាំងមានសមាជិកសភាតំណាងរាស្រ្ត និងសមាជិកគ្រួសាររាជវង្សផងដែរ មុននឹងឈានទៅដល់កាលបរិច្ឆេទដាក់រាជ្យរបស់ទ្រង់។
សូមជំរាបថា ការដាក់រាជ្យរបស់ទ្រង់ នឹងក្លាយជាប្រវត្តិសាស្រ្តដំបូង មិនធ្លាប់មានពីមុនមក សម្រាប់ព្រះចៅអធិរាជជប៉ុន នៅអំឡុងពេលប្រមាណជា២សតវត្សរ៍កន្លងមកនេះ៕
មតិយោបល់