ការ៉ុត ត្រូវបានគេទទួលស្គាល់ជាប្រភេទអាហារដ៏ល្អបំផុតសម្រាប់សុខភាពមនុស្សទូទៅ ព្រោះវាសម្បូរទៅដោយវីតាមីន B និងវីតាមីន C ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។
ក៏ប៉ុន្តែក្រៅពីប្រភពសាធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព ការ៉ុតក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមដូចជា ជំងឺក្អក ផ្តាសាយ និងគ្រុនផ្តាសាយផងដែរ។ ជាពិសេសនៅពេលដែលការ៉ុតផ្សំជាមួយនឹងក្រូចឆ្មារ និងទឹកឃ្មុំ គឺមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺប្រភេទនេះខ្លាំងបំផុត។
ធាតុផ្សំ៖
- ការ៉ុតធំៗ ៥ទៅ ៦មើម
- ទឹកឃ្មុំ ៤ទៅ៥ស្លាបព្រាកាហ្វេ
- ក្រូចឆ្មារ ១ផ្លែ
របៀបអនុវត្ត៖
១.ចិតសំបកការ៉ុតចេញ ហើយពុះជាបំណែកតូចៗយកទៅស្ងោររហូតទាល់តែទន់។
២.រួចស្រង់ចេញពីទឹកឲ្យត្រជាក់ ទើបកិនឲ្យម៉ត់ទៅជាល្បាយ។
៣.បន្ទាប់មកបន្ថែម ទឹកក្រូចឆ្មារ និងទឹកឃ្មុំចូល ហើយកូរឲ្យក្លាយទៅជាល្បាយសាច់មួយ។
៤.ផ្ទេរល្បាយនេះដាក់ចូលក្នុងកែវមួយ រួចទទួលទាន ៤ទៅ៥ស្លាបព្រា ជារៀងរាល់ថ្ងៃ រហូតទាល់តែជំងឺគ្រុនផ្តាសាយជាសះស្បើយទាំងស្រុង។
ក្រៅពីព្យាបាលបញ្ហាក្អក ជំងឺផ្តាសាយ និងគ្រុនផ្តាសាយ ល្បាលមួយនេះក៏អាចជួយព្យាបាលរលាកសន្លាក់សាច់ដុំ និងឆ្អឹងផងដែរ។ លើសពីនេះទៅទៀត វាជួយផ្តល់ថាមពលយ៉ាងក្រៃលែង ដោយសារតែវីតាមីន ព្រមទាំងសារធាតុរ៉ែដូចជាផូស្វ័រ និងប៉ូតាស្យូមដ៏សម្បូរបែប។
ចំណាំ៖ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកកំពុងតែប្រើថ្នាំបញ្ចុះទឹកនោម នោះភេសជ្ជៈមួយនេះមិនត្រូវបានណែនាំឲ្យប្រើប្រាស់ឡើយ៕
ប្រភព៖ boldsky
មតិយោបល់