ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ កំពុងត្រៀមទទួលទិញអាវុធមីស៊ីល ជាលើកដំបូងរបស់ខ្លួន ដែលវាមានសមត្ថភាព អាចវាយប្រហារដែនអាកាសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។
ប្រភពព័ត៌មានស្រុក បានរាយការណ៍ថា ជប៉ុនគ្រោងនឹងចំណាយថវិកាការពារជាតិ នាខែមេសាខាងមុខ ដើម្បីសិក្សាថាតើយន្តហោះចម្បាំង F-15 របស់ខ្លួន អាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបានដែរឬយ៉ាងណា រួមទាំងការទិញមីស៊ីលប្រយុទ្ធធុន JASSM-ER ផលិតដោយក្រុមហ៊ុន Lockheed Martin ដែលវាអាចវាយប្រហារដល់គោលដៅចម្ងាយ ១,០០០ គីឡូម៉ែត្រ។
គម្រោងនេះ ត្រូវបានគេរំពឹងទុកថា នឹងប្រើថវិកាអស់ ៤៦,៧៦ ពាន់លានដុល្លារអាមេរិក ដោយមានការស្នើពីក្រសួងការពារជាតិជប៉ុនរួចហើយ ប៉ុន្តែចំពោះថវិកាបន្ថែម នឹងត្រូវធ្វើដើម្បីវាយតម្លៃ មុនការទិញមីស៊ីលទាំងនោះ៕
មតិយោបល់