ព័ត៌មានអន្តរជាតិ

កាន់តែព្រួយបារម្ភនៅអ៊ីរ៉ង់ ខណៈលោក ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មនុយក្លេអ៊ែរថ្មី

អាមេរិក: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងកំណត់ការសម្រេចថាតើ ត្រូវដាក់ចេញនូវទណ្ឌកម្មទៅលើអ៊ីរ៉ង់ សម្រាប់សកម្មភាពបង្កនាពេលថ្មីៗនេះឬយ៉ាងណា ខណ:មានការលេចទ្បើងនូវចម្ងល់អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងមហាអំណាចពិភពលោក និងសាធារណរដ្ឋអ៊ីស្លាម អាចនឹងបន្តទៅមុខទៀតដែរឬទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីការសម្រេចចិត្តរបស់លោក ថានឹងបញ្ចប់ ឬបន្តការលើកលែងទោស ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ដោយអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា។

ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគបាននិយាយថា នៅតែមានភាពស្រពេចស្រពិល ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ដោយសារសកម្មភាពព្រមានរបស់លោកនៅពេលនេះ អាចបង្ខំឲ្យរដ្ឋាភិបាលក្រុងតេអេរ៉ង់ បោះបង់ចោលកិច្ចព្រមព្រៀង ក្នុងរយ:ពេលវែងរវាងប្រទេសទាំងពីរ ហើយវិលត្រឡប់ទៅរកការឈ្លានពាន ជាមួយក្រុងវ៉ាស៊ីនតោនវិញ៕

មតិយោបល់