ព័ត៌មានអន្តរជាតិ

ក្នុងហេតុការណ៏ ឆេះវិហារបុរាណ នៅឥណ្ឌា អ្នកស្លាប់បានកើនទ្បើង ៧៥នាក់ ហើយ

(ប្រទេសឥណ្ឌា)៖ តាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៧៥នាក់ត្រូវបានស្លាប់ បន្ទាប់ពីភ្លើងឆេះ នៅក្នុងព្រះវិហារមួយ នៅភាគខាងត្បូងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន Channel News Asia បានចេញផ្សាយ មុននេះបន្តិច។

បើយោងតាមកាសែត Times របស់ឥណ្ឌា ក៏បានឲ្យដឹងបន្ថែមថា ហេតុការណ៍នេះ បានកើតទ្បើង នៅក្នុងអំឡុងម៉ោង ៣:៣០នាទី ទាបភ្លឺ នៅព្រះវិហារ Puttingal ក្នុងរដ្ឋ Kerala របស់ប្រទេសឥណ្ឌា។ ហេតុការណ៍អគ្គិភ័យនេះ បានផ្ទុះឡើង បន្ទាប់ពីការប្រារព្ធពិធីបុណ្យ ពាក់ព័ន្ធនឹងផាវ (ផ្ទុះ) ដែលត្រូវបានគេកំណត់ សម្រាប់ចុងបញ្ចប់នៃកម្មវិធីបុណ្យនេះ បើផ្អែកតាមការរាយការណ៍ ចេញផ្សាយរបស់ទូរទស្សន៍ NDTV ក្នុងប្រទេសនេះ៕

photo_2016-04-10_10-16-50

 

មតិយោបល់