សិង្ហបុរីៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សានឹងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បន្ទាប់ពីការមកដល់របស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
យន្តហោះដឹកលោក គីម បានធ្វើការចុះចតនៅប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យ ចំពេលរដ្ឋាភិបាលសិង្ហបុរី កំពុងមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ផ្នែកសន្តិសុខ នៅក្នុងប្រទេសខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសសិង្ហបុរី បាននិយាយថា លោក គីម បានថ្លែងអរគុណលោក លី ដែលបានធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើង។
ក្នុងនោះនាយករដ្ឋមន្ត្រី លី ក៏បានជូនពរលោក គីម ឲ្យទទួលបានជោគជ័យ នៅក្នុងកិច្ចប្រជុំកំពូលខាងមុខ និងបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ នឹងជំរុញឲ្យមានទស្សនវិស័យសម្រាប់សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ និងសកលផងដែរ៕
មតិយោបល់