ព័ត៌មានអន្តរជាតិ

អាមេរិក នឹងចាត់ការកូរ៉េខាងជើង ដោយខ្លួនឯងផ្ទាល់ ប្រសិនបើចិនព្រងើយ មិនធ្វើអ្វីបន្ថែមនោះ

អាមេរិក: ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ចិនត្រូវតែធ្វើអ្វីបន្ថែមទៀត ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ឬក៏ទុកឲ្យអាមេរិក ជាអ្នកចាត់ការរឿងនេះ ដោយផ្ទាល់ដៃក៏បាន»។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧។

លោកស្រី Nikky Haley បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា ក្រុងប៉េកាំង និងសហគមន៍អន្តរជាតិដទៃទៀត កំពុងតាមដានការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង សម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលការថ្លែងរបស់លោកស្រី បានធ្វើទ្បើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដឹកនាំការចោទប្រកាន់នេះ។

ក្នុងនោះដែរលោកស្រី ក៏បានបន្ថែមថា «ដើម្បីអាចបញ្ជាក់ច្បាស់ថា ចិនពិតជារួមចំណែក ក្នុងការដោះស្រាយជម្លោះនេះប្រាដកមែន ពួកគេគួរតែធ្វើអ្វីឲ្យបានច្រើនជាងនេះ ខណ:ដែលអាមេរិក កំពុងដាក់សម្ពាធជាច្រើនលើកូរ៉េខាងជើង តាមតែអាចធ្វើទៅបាន ហើយជំហានចុងក្រោយបំផុតនោះ ពួកគេត្រូវតែកាត់ចរន្តផ្គត់ផ្គង់ប្រេងទាំងស្រុងទៅកាន់កូរ៉េខាងជើង ដើម្បីឲ្យរបបមួយនេះ ដើរចូលមកកាន់តុចរចា ប៉ុន្តែប្រសិនបើពួកគេ មិនធ្វើអ្វីបន្ថែមនោះទេ អាមេរិក នឹងចាត់ការរឿងនេះ ដោយខ្លួនឯងផ្ទាល់ ហើយបន្ទាប់មកក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមដោះស្រាយវា ជាមួយការដាក់ទណ្ឌកម្មថ្មីបន្ទាប់»៕

មតិយោបល់