រុស្ស៊ីៈ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរុស្ស៊ី បានចាប់ផ្តើមដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសស៊ីរីហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។
ប្រធានាធិបតីលោក វ្លាឌីមៀរ ពូទីន បានបញ្ជាឲ្យដកទ័ពចេញ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលមិនបានប្រកាសរបស់លោក ទៅកាន់ប្រទេសស៊ីរី កាលពីថ្ងៃច័ន្ទ។
ការសម្រេចចិត្តបែបនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីបង្ហាញពីការគាំទ្ររបស់រុស្ស៊ីទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយប្រធានាធិបតី លោក Bashar al-Assad នៅក្នុងការបញ្ចៀសសង្គ្រាមស៊ីវិល ក្នុងប្រទេសមួយនេះ។
សូមជំរាបថា ការប្រកាសដកកងទ័ពចេញរបស់លោក ពូទីន គឺធ្វើទ្បើងស្រដៀងគ្នា កាលពីឆ្នាំមុនដែរ ប៉ុន្តែប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសស៊ីរីនៅតែបន្តដដែល៕
មតិយោបល់