អារ៉ាប៊ីសាអូឌីតៈ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានប្រយុទ្ធជាមួយពួកឧទ្ទាម Houthi របស់ប្រទេសយេម៉ែន ដោយបាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីល ដែលមានគោលដៅបាញ់រំលងរាជធានីរីយ៉ាដរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៧។
ទូរទស្សន៍អ៊ីស្លាម Al Masirah របស់ពួកឧទ្ទាម បានរាយការណ៍ថា មីស៊ីលផ្លោងដែលបាញ់ទៅនោះ ប្រភេទ Burkan H2 បានតម្រង់គោលដៅទៅកាន់កិច្ចប្រជុំមួយ នៅឯវិមានអាល់យ៉ាម៉ាម៉ា ក្នុងរាជធានីរបស់អារ៉ាប់ប៊ីសាអ៊ូឌីត។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ពួកគេបានឮសូរការផ្ទុះមួយ បន្ទាប់ពីមានរូបភាព ត្រូវបានបង្ហោះតាមអ៊ីនធឺរណែត ដែលបង្ហាញពីផ្សែងយ៉ាងខ្មួលខ្មាញ់ នៅលើអាកាស។
សូមជំរាបថា រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាត ឬការរងរបួសណាមួយនៅទ្បើយទេ៕
មតិយោបល់