ហ្វីលីពីនៈ មេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីនម្នាក់ ត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ កាលពីថ្ងៃអង្គារ ដែលវាជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈអ្នកតាក់តែងច្បាប់ និងរបាយការណ៍ព័ត៌មាន បានញ្ជាក់ថា មានជាប់ទាក់ទងនឹងជម្លោះនៅក្នុងកិច្ចសន្យាមួយ សម្រាប់នាវាចម្បាំងជាច្រើនគ្រឿង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធាលោកវរសេនីយ៍ឯក Edgard Arevalo បាននិយាយថា លោកអនុសេនីយ៍ឯក Ronald Joseph Mercado ត្រូវបានជំនួសតំណែងដោយលោកឧត្តមនាវីឯក Robert Empedrad ដែលអនុលោមតាមការណែនាំពីអាជ្ញាធរជាន់ខ្ពស់។
ដោយលោក Arevalo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលហេតុនៃការផ្លាស់ប្តូរនេះ ត្រូវបានធ្វើទ្បើងក្រោមការបង្គាប់មួយ យ៉ាងទាន់ហន់។
សូមជំរាបថា ប្រមុខកងទ័ពហ្វីលីពីន ក៏ដូចជាទាហាន កងទ័ពជើងទឹក និងកងកម្លាំងអាកាស ត្រូវបានតែងតាំងដោយប្រធានាធិបតី៕
មតិយោបល់