អាល់ហ្សេរីៈ ក្រុមប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុកររាប់ពាន់នាក់ នៅអាល់ហ្សេរី ខណៈហ្វូងមនុស្សដ៏ច្រើន បានប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម កាលពីថ្ងៃសុក្រ ចាប់តាំងពីការប្រកាសទទួលជោគជ័យលើការបោះឆ្នោត សម្រាប់ប្រធានាធិបតលោក Abdelaziz Bouteflika ដែលត្រូវបានគេទម្លាក់ចេញពីតំណែង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ប៉ូលិសបាននិយាយថា មនុស្ស ១០៨ នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយជនបង្កចលាចល ក្នុងចំណោមក្រុមអ្នកតវ៉ា ដែលបានរងរបួស ២៧ នាក់។
តាមសាក្សីបាននិយាយថា ប៉ូលិស បានធ្វើការប្រយុទ្ធប្រឆាំងនឹងកុបកម្ម ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សរាប់រយនាក់ នៅកណ្តាលទីក្រុង។
ខណៈដែលក្រុមបាតុករ បានស្រែកទាមទារឲ្យមានការរុះរើរដ្ឋាភិបាល បន្ទាប់ពីការទម្លាក់លោក Bouteflika ចេញពីតំណែង៕
មតិយោបល់