ស៊ូដង់ៈ បើតាមមេបញ្ជាការស៊ូដង់ បានរាយការណ៍ថា មនុស្សចំនួន ៣២ នាក់ស្លាប់ និង ១២នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃព្រហស្បតិ៍ នៅលើផ្លូវដែលភ្ជាប់ពីរដ្ឋធានីស៊ូដង់ និងទីក្រុងកំពង់ផែ ភាគខាងកើតប្រទេសស៊ូដង់។
គ្រោះថ្នាក់នេះ បានកើតទ្បើងនៅតំបន់ Al-Rawjal ចម្ងាយ ៥៣០ គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុង Khartoum ។
របាយការណ៍បន្ថែម បានឲ្យដឹងទៀតថា គ្រោះថ្នាក់នេះបានកើតឡើង នៅពេល ដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្វើដំណើរទៅកាន់អារ៉ាប៊ី សាអូឌីត រួចក៏ទៅបុកជាមួយរថយន្តដឹកប្រេងឥន្ធនៈមួយ។
បើតាមសាក្សីឃើញផ្ទាល់ បាននិយាយថា ដោយសារអាកាសធាតុអាក្រក់ និងភាពមើលឃើញពុំសូវច្បាស់ផងនោះ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ដែរថា ស៊ូដង់ស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាការស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត ដែលភាគច្រើនកើតទ្បើងដោយសារ ការបើកបរ ខ្វះការប្រុងប្រយ័ត្ន ផ្លូវបាក់ និងរថយន្តមួយចំនួនទៀតប្រើប្រាស់ផ្លូវ ដឹកជញ្ជូនសាធារណៈ មិនបានត្រឹមត្រូវ៕
មតិយោបល់