ព័ត៌មានជាតិ ព័ត៌មានសុខភាព

ឃ្លាមួយដែលធ្វើឲ្យមានក្តីសុខបំផុត ក្នុងពេលរួមភេទ

សុខភពៈ ការស្រាវជ្រាវថ្មីបានបង្ហាញថា រឿងមួយអាចធ្វើឲ្យការរួមភេទមានក្តីសុខច្រើនជាងការលេង និងស្ទាបអង្អែល។ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ C hapman បានសង្កេតមើលឃើញគូស្វាមីភរិយាចំនួន៣៩០០០គូនិងគូស្នេហ៍​ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេលច្រើនជាង៣ឆ្នាំ។

ជាលទ្ធផលដែលធ្វើឲ្យពួកគេមានក្តីសុខបំផុត ក្នុងអំឡងពលរួមភេទ គឺ ការនិយាយពាក្យថា “អូនស្រឡាញ់បង ឬបងស្រឡាញ់អូន” ជាក្តីសុខបំផុតរបស់បុរស ៧៥% និងស្ត្រី ៧៤%។

ចំណុចបន្ទាប់បន្សំ នោះគឺ ការជម្រុញក្តីសុខដោយព្យាយាមប្រើក្បាច់ថ្មីៗ ហើយលេង និងស្ទាបអង្អែលដើម្បីឲ្យមានសម្រើប។
លោកវេជ្ជបណ្ឌិត David Frederick ជំនួយការអ្នកជំនាញផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Chapman និងជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា “គូស្វាមីភរិយាពាក់កណ្តាលដែលមានក្តីសុខនឹងការរួមភេទ និងគូស្វាមីភរិយាគ្មានក្តីសុខនឹងការរួមភេទសុទ្ធតែបានអានសៀវភៅ និងទស្សនាវដ្តីជំនួយដល់ក្តីសុខខ្លួនឯង ប៉ុន្តែអ្វីដែលធ្វើឲ្យគូស្វាមីភរិយាគ្មានក្តីសុខនឹងការរួមភេទនោះគឺ ភាពហត់នឿយ”។

សរុបមក ការរួមភេទដូចជាការរៀបការមួយ ដែលត្រូវការការប្តេជ្ញាចិត្ត, សមត្ថភាព និងតណ្ហាដើម្បីជោគជ័យ៕

photo_2016-06-10_07-08-15

មតិយោបល់