អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកកម្មប្រយុទ្ធចំនួន ១៦ នាក់ស្លាប់ និង ៥នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន ក្នុងប្រតិបត្តិការយោធា ២៤ម៉ោងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១០ មិថុនា ឆ្នាំ២០១៦។
នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ជាលទ្ធផលនៃប្រតិបត្ដិការបោស សំអាតរួមគ្នា របស់កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថានក្នុងគោលបំណងដើម្បីផ្តួលរំលំក្រុមបះបោរ និងការពារជីវិត ព្រមទាំងទ្រព្យ សម្បត្តិរបស់ប្រជាជន បានសម្លាប់ពួកឧទ្ទាមប្រដាប់អាវុធចំនួន ១៦ និងប្រាំនាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនដោយកងកម្លាំងចម្រុះ នេះបើយោងតាមក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
កងកម្លាំងជើងគោក ត្រូវបានគាំទ្រដោយកងទ័ពកាំភ្លើងធំធនធ្ងន់ និងកម្លាំងអាកាស ក្នុងអំឡុងពេលវាយឆ្មក់ ដែលធ្វើឡើងនៅតំបន់ Nangarhar, Paktika, Ghazni, Kandahar, Uruzgan, Baghlan, Balkh, Jawzjan, Faryab, Kunduz និងខេត្ត Helmand។
សេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ផងដែរថា កងទ័ពអាហ្វហ្គានីស្ថាន ចំនួន ៣នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារដាច់ដោយឡែក នៅរយៈពេលគ្នា៕
មតិយោបល់