កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កូរ៉េខាងជើងអាចនឹងប្រកាសបញ្ចប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ ដោយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបង្រួបបង្រួមកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសឯកោមួយនេះ កំពុងជំរុញកម្មវិធីអាវុធក្នុងប្រទេស ឲ្យលឿនជាងការរំពឹងទុក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រុមអ្នកជំនាញ បានអះអាងថា មហិច្ឆតាផលិតអាវុធប្រល័យលោករបស់កូរ៉េខាងជើងនឹងសម្រេចបាន អាចត្រូវចំណាយពេលរហូតដល់ពីរទៅបីឆ្នាំឯណ្ណោះ ប៉ុន្តែឥទ្បូវនេះ របបមួយនេះ កំពុងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរឲ្យលឿនជាងការរំពឹងទុក ដែលពួកគេក៏មិនអាចបដិសេធពីលទ្ធភាព ដែលក្រុងព្យុងយ៉ាង អាចប្រកាសបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងរយៈពេលត្រឹមមួយឆ្នាំនោះ៕


មតិយោបល់