Post News Media ព័ត៌មានជាតិ Update: (មានវ...

Update: (មានវីដេអូ) ជនជាតិចិន បើករថយន្តទំនើបម៉ាកវីហ្គោ បុករះម៉ូតូ និងទំលុះរបងការ៉ាស់ បណ្តាលឲ្យស្ត្រីម្នាក់បាក់ដៃ

ភ្នំពេញ: នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តម៉ាកវីហ្គោពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z 3000 បេីកបរដោយជនជាតិចិន និងបុរសម្នាក់ទៀត បានបេីកលឿនជ្រុលបុកទ្រូងផ្លូវនឹងបានបុកម៉ូតូមួយគ្រឿងទំលុះរបងការ៉ាស់ឡានមួយ ធ្វេីឲ្យអ្នកបេីកម៉ូតូរបួសធ្ងន់នឹងស្ត្រីជាប្រពន្ធបានបាក់ដៃ ស្ថិតនៅម្ដុំបឹងត្របែក ខណ្ឌចំការមន។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន របស់ Post News បានឲ្យដឹងថា រថយន្តបង្កហេតុ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ក៏បានបន្ថែមល្បឿនបេីកគេចខ្លួនបាត់ស្រមោល ហើយខណ:បើកមកដល់មុខប៉ុស្តិ៍ផ្សារកណ្តាលពីរ ក៏សមត្ថកិច្ចឃាត់បាន ឃើញដូច្នេះ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ក៏បាននាំគ្នាស្វាគមន៍មួយដៃមួយជើងម្នាក់ឡើងទ្រោមខ្លួន រួមទាំងនាំគ្នាវាយរថយន្តផងដែរ

នៅពេលនេះដែរ ប្រជាពលរដ្ឋជាច្រើននាក់ កំពុងចោមរោមនៅខាងមុខប៉ុស្តិ៍នគរបាលផ្សារកណ្តាល២ ខណ្ឌដូនពេញ យ៉ាងព្រោងព្រាតផងដែរ ដោយសារខឹងមិនភាពមិនទទួលខុសត្រូវរបស់ម្ចាស់រថយន្តខាងលើ។

photo_2016-06-10_22-34-41

photo_2016-06-10_22-34-45

photo_2016-06-10_22-34-48

photo_2016-06-10_22-01-54

photo_2016-06-10_22-02-02

photo_2016-06-10_22-02-07

photo_2016-06-10_22-02-10

photo_2016-06-10_22-02-13

photo_2016-06-10_22-02-16

photo_2016-06-10_22-02-19

photo_2016-06-10_22-02-24

photo_2016-06-10_22-09-01

photo_2016-06-10_22-19-28

photo_2016-06-10_22-19-33

photo_2016-06-10_22-24-50

photo_2016-06-10_22-39-53

photo_2016-06-10_22-40-02

photo_2016-06-10_22-40-11

Loading...