កូទ្បុំប៊ីៈ ការិយាល័យនៃប្រទេស សម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ (UNGRD) បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៨ នាក់ស្លាប់ ៤ នាក់រងរបួស ខណៈដែល ៣០នាក់ទៀតកំពុងបាត់ខ្លួន ដោយសាររអិលបាក់ដី ដែលកើតទ្បើង នៅភាគពាយព្យប្រទេសកូទ្បុំប៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។
អ្នកទាំងនោះ ជាកម្មករសាងសង់ផ្លូវហាយវ៉េមួយ នៅតាមបណ្តោយផ្លូវ Medellin-Quibdo ក្នុងរដ្ឋភាគពាយ័ព្យនៃទីក្រុង Choco ត្រូវបានរងគ្រោះ ដោយសាររអិលបាក់ដី នៅពេលដែលបំណាក់ដី បណ្ដាលឡើងដោយសារភ្លៀង ធ្លាក់យ៉ាងខ្លាំង ក្នុងថ្ងៃចុងក្រោយនេះ បង្កឲ្យមានការហែកផ្នែកនៃផ្លូវនេះ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានចាប់ផ្តើមនៅថ្ងៃសុក្រប៉ុន្មានម៉ោងភ្លាមៗ ដោយមានប្រាំបីសាកសព ត្រូវបានគេរកឃើញមុនពេលត្រូវបានផ្អាកមួយ រយៈពេលខ្លី ក្រោយប្រឈមនៃការបង្កឲ្យមានការរអិលបាក់ដីផ្សេងទៀត។
របាយការណ៍មួយ បានចេញដោយ UNGRD កាលពីរសៀលថ្ងៃសុក្រ បាននិយាយថា «នៅពេលនេះ មនុស្សចំនួន ៨នាក់ ត្រូវបានស្លាប់ ៤ នាក់រងរបួស ខណៈដែល ៣០នាក់ទៀតកំពុងបាត់ខ្លួន និងម៉ាស៊ីនចំនួនបីគ្រឿង ត្រូវបានបំផ្លាញ ព្រមទាំងផ្លូវមួយខ្សែត្រូវបានរងផលប៉ះពាល់»៕
មតិយោបល់