ព័ត៌មានបច្ចេកវិទ្យា

វ៉ែនតាពិសេសអាចបិទបាំងអេក្រង់ទូរស័ព្ទអ្នកមិនឲ្យគេមើលឃើញថាអ្នកកំពុងមើលអ្វី

តួកគី: ប្រសិនបើអ្នកក្លាចគេដឹងថា អ្នកកំពុងតែបើកកម្មវិធីអ្វី នៅលើទូរស័ព្ទរបស់អ្នក ពេលនេះអស់កង្វល់ទៀតហើយ ព្រោះអ្នកច្នៃប្រឌិតតួកគីម្នាក់ បានបង្កើតវ៉ែនតាពិសេសមួយដើម្បីបិទបាំងអេក្រង់ទូរស័ព្ទរបស់អ្នកមិនឲ្យអ្នកដទៃមើលឃើញថាអ្នកកំពុងតែបើកអ្វីនោះឡើយ។

អ្នកជួសជុលទូរស័ព្ទដៃដ៏ចំណានមានឈ្មោះ Göger អាយុ ៤២ឆ្នាំ រស់នៅក្នុងស្រុក Bismil ខេត្តDiyarbakır ប្រទេស តួកគីបានច្នៃប្រឌិតវ៉ែនតាពិសេសមួយ ដែលមានអន្តរកម្មជាអេក្រង់ទូរស័ព្ទស្មាតហ្វូន ដូច្នេះហើយមានតែអ្នកពាក់តែម្នាក់គត់ដែលអាចមើលឃើញវា។ Göger បាននិយាយថា គាត់មិនគំនិតបង្កើតវែនតានេះ៤ខែមកហើយ នៅពេលឆែកមើលអ៊ីមែលគាត់នៅលើរថយន្តដឹកអ្នកដំណើរក្នុងតំបន់ គាត់បានសម្គាល់ឃើញថា មនុស្សនៅលើរថយន្តបានសំឡឹងមើលអេក្រង់ទូរស័ព្ទគាត់។ដូច្នេះនៅពេលដែលគាត់ត្រឡប់មកហ៊ាងជួសជុលទូរស័ព្ទវិញ គាត់ចាប់ផ្តើមធ្វើការស្វែងរកដំណោះស្រាយ។

បុរសជួសជុលមានបទពិសោធន៍ ដែលបានធ្វើការជួសជុលទូរស័ព្ទតាំងពីឆ្នាំ ១៩៩៩ បានបង្កើតប្រព័ន្ធ ដែលធ្វើឲ្យអេក្រង់របស់ទូរស័ព្ទ tablet ឬ laptop មានផ្ទៃសសម្រាប់អ្នកដទៃក្រឡែកមើលមក។

ប្រសិនពួកគេមិនបាក់វែនតាពិសេសនោះទេ នោះមិនអនុញ្ញាតឲ្យពួកគេមើលឃើញអេក្រង់ធម្មតាឡើយ។ ការដកស្រងលម្អិតនៃការងារច្នៃប្រឌិតរបស់គាត់យ៉ាងណានោះ គឺមិនទាន់ច្បាស់ទេ ខណ:ដែលប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិច នៅមិនទាន់បានក្តោបក្តាប់ព័ត៌មានទាំងស្រុងបាន។ Göger បានសរសេរកម្មវិធីគ្រប់គ្រងបន្ទះឆីបតូចមួយ ដើម្បីឲ្យទូរស័ព្ទបើកមកចេញមកមានអេក្រង់ពណ៍ស ហើយដំឡើងកម្មវិធីនោះនៅលើស្មាតហ្វូន។គាត់ក៏បានបង្កើតបន្ទះឆីបតូចមួយផ្សេងទៀតដែរ ដែលអាចដាក់នៅលើវែនតាណាមួយហើយភ្ជាប់ទៅនឹងបន្ទះឆីបនៅលើទូរស័ព្ទតាមរយះ Blutooth ដើម្បីបញ្ចៀសអេក្រង់ពណ៍សនោះ។

ចំនុចពិសេសពីការច្នៃប្រឌិតរបស់គាត់ គឺគាត់បានបញ្ជាក់ថា វ៉ែនតានោះមានតម្លៃត្រឹមតែ១០ដុល្លារ រួមបញ្ចូលទាំងប្រព័ន្ធ Blutooth ដែលមានយន្តការ បិទ ឬ បើក។គាត់បន្ថែមថា ការងារប្រព័ន្ធការពារសម្ងាត់របស់គាត់ មាននៅលើឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត សូម្បីតែទូរទស្សន៍។
ឧទាហរណ៍៖ ប្រសិនបើអ្នកចង់មើលកម្មវិធីមួយ ប៉ុន្តែមិនចង់ឲ្យអ្នកផ្សេងដឹងនូវអ្វីដែលអ្នកកំពុងមើល អ្នកគ្រាន់តែពាក់វ៉ែនតា ហើយចុចគន្លិះបើក នោះអេក្រង់នឹងក្លាយទៅជាពណ៍ស សម្រាប់អ្នកដែលមិនពាក់វ៉ែនតាពិសេស។
អ្នកច្នៃប្រឌិតជនជាតិតួកគីរូបនេះនិយាយថា ដំបូងគាត់បានសាកល្បងពីឥទ្ធិពលនៃប្រព័ន្ធរបស់គាត់ នៅក្នុងកន្ហែងលក់អារហារមួយ ហើយមនុស្សម្នា ចាប់ផ្តើមសួរគាត់ថា តើរូបគាត់មានបញ្ហាអ្វីដែរឬទេ ព្រោះថាចំពោះមនុស្សទាំងនោះ Gögerគ្រាន់តែជាបុរសម្នាក់ សំឡឹងមើលទៅអេក្រង់ពណ៌សមួយប៉ុណ្ណោះ រហូតទាល់តែឲ្យពូកគេខ្ចីវែនតាពាក់ ទើបបានដឹងអំពីទេពកោសល្យរបស់Göger៕

privacy-glasses-600x339

privacy-glasses3

មតិយោបល់