ព័ត៌មានសុខភាព

របៀបកាត់សក់ឲ្យសមនឹងទម្រង់មុខ

បរទេស៖ ការចេះរៀបចំម៉ូដសក់ឲ្យត្រូវទៅតាមទម្រង់មុខ គឺជាវិធីសាស្ត្រ​មួយដែល​អាចជួយលើកកម្ពស់សម្រស់ឲ្យកាន់តែស្រស់ស្អាតបានមួយកម្រិត។ ប៉ុន្តែ អ្នកដឹងទេថា តើអ្នកគួរតែរៀបចំម៉ូដសក់បែបណាទើបសាកសមជាមួយនឹងទម្រង់មុខ្លួនឯង?

ប្រសិនបើមុខរបស់អ្នកមូល ហើយសក់ត្រង់៖ យកល្អគួរតែកាត់ត្រឹមស្មា ព្រោះវាធ្វើឲ្យមុខរបស់អ្នកមើលទៅឃើញវែង ហើយទុកឲ្យក្រាស់ដើម្បីលាក់បាំងឆ្អឹងថ្ពាល់។

ប្រសិនបើមុខរបស់អ្នកការ៉េ ហើយសក់របស់ត្រង់៖
អ្នកគួរកាត់ត្រឹមស្មាដូចគ្នា ព្រោះវាអាចបិតបាំង ថ្គាមជ្រុងរបស់អ្នកមិនឲ្យឃើញ។ ប្រសិនបើអ្នកចង់បង្រួមទំហំអប្បបរមារបស់ថ្ងាស់ សូមទម្លាក់សក់ចំហៀងពីលើថែមទៀត។

ប្រសិនបើមុខរបស់អ្នករាងបេះដូង ហើយសក់ត្រង់៖ ដើម្បីភាពល្អឥតខ្ចោះ អ្នកគួរតែកាត់សក់ខ្លី(ដូចបុរស) ដោយសារតែភ្នែក និងថ្ពាល់របស់អ្នកស្មើលើស្មើក្រោម។

ប្រសិនបើអ្នកមានមុខពងក្រពើ ហើយសក់ត្រង់៖ អ្នកគួរតែដឹងថា ស្រទាប់​នៅក្រោម​ត្របកភ្នែក​ធ្វើឲ្យ​ផ្ទៃមុខ​អ្នក​មើលទៅធាត់។ ដូច្នេះអ្នកគួរតែទុកសក់ឲ្យវែងទើបឃើញស្អាត។

ប្រសិនបើមុខរបស់អ្នកមូល ហើយសក់រួញ៖
អ្នកគួរតែកាត់សក់លើស្មាទើបស៊ីជាមួយនឹងផ្ទៃមុខរបស់អ្នក។

ប្រសិនបើមុខរបស់អ្នកការ៉េ ហើយសក់រួញ៖
សក់របស់អ្នកគួរតែកាត់វែងប៉ះស្មា ព្រោះវានឹងធ្វើឲ្យសក់របស់អ្នកប៉ោង ធ្លាក់ចុះមកតាំងពីថ្ងាសមក។

ប្រសិនបើមុខរបស់អ្នករាងបេះដូង ហើយសក់រួញ ឬអង្កាញ់៖ សូមព្យាយាមសាប់សក់ខ្លះចេញ ដើម្បីឲ្យមើលទៅវែងបន្តិច ព្រោះសក់ថ្ងាស់របស់អ្នកធំ។

ប្រសិនបើមុខរបស់អ្នករាងពងក្រពើ ហើយសក់រសប់អ្នករួញ ឬអង្កាញ់៖ អ្នកមិនត្រូវសាប់សក់ចេញនោះទេ ព្រោះតែថ្ពាល់របស់អ្នកប៉ោង៕

hairstyle for women

មតិយោបល់