ត្រឹមតែពីរថ្ងៃ ក្នុងខែមករានេះ! នៅទូទាំងប្រទេសទទួលបាន ភ្ញៀវទេសចរជាង ២១ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរ សរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍…

អាជ្ញាធរសិង្ហបុរីគំរាមចាត់វិធានការលើធនាគារធំមួយជុំវិញការបោកប្រាស់ដែលរីករាលដាល

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Straits Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អាជ្ញាធរប្រទេសសិង្ហបុរីកំពុងពិចារណាលើវិធានការត្រួតពិនិត្យទៅលើធនាគារដ៏ធំមួយដែលអាចចាត់ទុកជាធនាគារធំទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីធនាគារនេះត្រូវបានរងការរិះគន់ថា មិនបានចាត់វិធានការឱ្យបានទាន់ពេលវេលាទាក់ទងនឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។ ការបោកបញ្ឆោតជាលើកដំបូងបានកើតឡើងនៅដើមខែធ្នូ ឆ្នាំ២០២១ ហើយកាន់តែរីករាលដាលខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ នៅចុងខែធ្នូ អាជ្ញាធរបានរាយការណ៍ថា ការឆបោកបានប៉ះពាល់ដល់អតិថិជនចំនួន ៤៦៩នាក់ និងបាត់បង់ថវិកាជាង ៦,៣លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងការបោកបញ្ឆោតនេះ…

​ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍សាទរចំពោះកំណើនភ្ញៀវចុងសប្តាហ៍ទី២ខែធ្នូ និងជំរុញវិស័យឯកជនត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ

(ភ្នំពេញ)៖ នៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់ *…

រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំចំនួន ១៦៤០គ្រឿងហើយ បានមកបង់ពន្ធ ទទួលចំណូល ១៧.៣លានដុល្លារ

គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក។ ការបញ្ជាក់របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល…

ថ្ងៃទី២នៃបុណ្យអុំទូក ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង៣៣ម៉ឺននាក់, សរុប២ថ្ងៃមានចំនួនជាង៤៦ម៉ឺននាក់

ភ្នំពេញ)៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃឈប់សម្រាកទី២នេះ រួមមាន៖ * រាជធានីភ្នំពេញ ៦៦,៧៥០នាក់ * ខេត្តសៀមរាប ៤៧,៧០២នាក់ *…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃទី១នៃបុណ្យអុំទូក មានភ្ញៀវទេសចរដើរកម្សាន្តជាង១៣ម៉ឺននាក់ ហើយនឹងបន្តកើនឡើងនៅទី២ និងទី៣

(ភ្នំពេញ)៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨…

អាជ្ញាធររាជធានីភ្នំពេញត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញៈ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

(ភ្នំពេញ)៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់ រាជធានីភ្នំពេញទទួលបានភ្ញៀវ…

ចុងសប្ដាហ៍៣ថ្ងៃនេះ! ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។…