សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពេលរថយន្តតូរីស និងម៉ូតូសណ្តោងរម៉កបើកប៉ះគ្នា រួចជ្រុលចង្កូតទៅបុកម៉ូតូហុងឌ្រីម ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យ ម្ចាស់ម៉ូតូស្លាប់ ចំណែកម្ចាស់ម៉ូតូសណ្តោងរម៉ករបួសស្រាល។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤៦នាទីព្រឹក ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកបាគង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ចាន់ ថា ភេទស្រី អាយុ៦០ឆ្នាំ(ស្លាប់) បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១០ និងម្ចាស់រម៉កមានឈ្មោះ ហួត សេរី ភេទប្រុស អាយុ៦៥(របួសស្រាល)។ ចំណែកម្ចាស់រថយន្តតូរីស ពុំស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តពណ៌លឿង ពាក់ស្លាកលេខកំពង់ធំ 2A-1310 ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់